ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកHanZhengជួបសន្ទនាជាមួយតំណាងនៃប្រទេសនានាដែលអញ្ជើញចូលរួមវេទិកាផ្លាស់ប្តូរជាមិត្តភាពរបស់សមាជិកសភាអន្តរជាតិឆ្នាំ២០២៤
2024-08-31 15:02:48cri
Share with:

ថ្ងៃទី៣០ ខែសីហា លោកHanZhengអនុប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយតំណាងនៃប្រទេសនានាដែលអញ្ជើញចូលរួមវេទិកាផ្លាស់ប្តូរជាមិត្តភាពរបស់សមាជិកសភាអន្តរជាតិឆ្នាំ២០២៤នៅក្រុងប៉េកាំង។

លោកHanZhengបានលើកឡើងថា ពេលជួបសន្ទនាជាមួយអ្នកដឹកនាំសភាបរទេសដែលអញ្ជើញចូលរួមក្នុងសកម្មភាពរំលឹកខួប៤០ឆ្នាំដែលសភាប្រជជនទូទាំងប្រទេសចិនបានចូលរួមសម្ព័ន្ធសភានៃប្រទេសនានា លោកXi Jinpingបានលើកឡើងថា ភាគីចិនរីករាយបង្កើនការផ្លាស់ប្តូរនិងសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្បញ្ញតិនៃប្រទេសនានា រួមគ្នាស្វែងរកមាគ៌ាទំនើបកម្មដែលសមស្របទៅនឹងស្ថានការណ៍របស់ប្រទេសខ្លួន។ជានិច្ចជាកាល ភាគីចិននឹងគាំទ្រសភាប្រជាជនជាតិទូទាំងប្រទេសចិនក្នុងការផ្លាស់ប្តូរនិងសហប្រតិបត្តិការជាមួយសភានៃប្រទេសនានា អង្គការសភាអន្តរជាតិនិងតំបន់ ដើម្បីបង្កើតបរិយាកាសនីតិរដ្ឋដ៏ល្អប្រសើរនិងពង្រឹងមូលដ្ឋានគ្រឹះនៃមតិសាធារណៈសម្រាប់ការធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមិត្តភាពទ្វេភាគីនិងពហុភាគីឱ្យកាន់តែស៊ីជម្រៅ។

តំណាងនៃប្រទេសនានាបានកោតសរសើរគំនិតផ្តួចផ្តើមរបស់ភាគីចិន ដោយលើកឡើងថា មានសុទិដ្ឋិនិយមចំពោះទស្សនវិស័យនៃការធ្វើទំនើបកម្មតាមបែបចិននិងមានឆន្ទៈក្នុងការរួមជាមួយប្រទេសចិន ដើម្បីគាំពារសន្តិភាពពិភពលោកនិងលើកកម្ពស់ការអភិវឌ្ឍរួម៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស