ថ្ងៃទី ២៩ ខែសីហា កិច្ចប្រជុំលើកទី ៣១ នៃយន្តការការងារពិគ្រោះពិភាក្សានិងសម្របសម្រួលអំពីកិច្ចការព្រំដែនរវាងចិននិងឥណ្ឌាបានបើកធ្វើនៅទីក្រុងប៉េកាំង ។ តំណាងមកពីក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងអន្តោប្រវេសន៍និងក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបានចូលរួម ។ កិច្ចប្រជុំនេះបើកធ្វើក្នុងបរិយាកាសវិជ្ជមាន មេត្រីភាព និងស្មោះត្រង់ ។
ភាគីទាំងពីរឯភាពគ្នាជំរុញឱ្យស្ថានការណ៍នៅតំបន់ព្រំដែនមានប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗដោយអនុលោមតាមគំនិតឯកភាពរួមរបស់រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ ។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងឱ្យស៊ីជម្រៅលើបញ្ហាពាក់ព័ន្ធតំបន់ព្រំដែន ហើយយល់ព្រមលើការពង្រឹងកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ដើម្បីឈានទៅរកដំណោះស្រាយដែលភាគីទាំងពីរសុទ្ធតែអាចទទួលយកបានក្នុងពេលឆាប់ៗ ។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងសមិទ្ធផលនៃកិច្ចពិគ្រោះពិភាក្សានិងបន្តរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅតំបន់ព្រំដែន ៕