ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមការងារពាណិជ្ជកម្មចិន-អាមេរិកនឹងរៀបចំធ្វើកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្រ្តីលើកទីពីរ
2024-08-30 14:41:21cri
Share with:

តាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ឆ្លងតាមការពិគ្រោះពិភាក្សាទ្វេភាគីក្រសួងពាណិជ្ជកម្មចិននិងអាមេរិកគ្រោងនឹងរៀបចំកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រីលើកទី២នៃក្រុមការងារពាណិជ្ជកម្មចិន-អាមេរិកនៅទីក្រុងTianjinប្រទេសចិននៅថ្ងៃទី៧ខែកញ្ញាខាងមុខនេះ។លោក Wang Shouwen តំណាងចរចាពាណិជ្ជកម្មអន្តរជាតិនិងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិននិងលោកស្រី Marisa Lago អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកនឹងធ្វើអធិបតីក្នុងកិច្ចប្រជុំនេះ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស