ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនធ្វើសន្និសីទកាសែតអំពីលទ្ធផលដំណើរទស្សនកិច្ចនៅចិនរបស់លោក Jake Sullivan ឧបករីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក
2024-08-30 10:53:07cri
Share with:

      យប់ថ្ងៃទី ២៩ ខែសីហា លោក Yang Tao អគ្គនាយកនៃអគ្គនាយកដ្ឋានអាមេរិកខាងជើងនិងទ្វីបអូសេអានីនៃក្រសួងការបរទេសចិនបានធ្វើសន្និសីទកាសែតអំពីលទ្ធផលដំណើរទស្សនកិច្ចនៅចិនរបស់លោក Jake Sullivan ឧបករីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក។

      លោក Yang Tao បានលើកឡើងថា ក្នុងកិច្ចជំនួបជាយុទ្ធសាស្ត្រលើកនេះ ភាគីទាំងពីរបានធ្វើការពិភាក្សាអំពីការប្រាស្រ័យទាក់ទងគ្នាជុំថ្មីរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងពេលថ្មីៗកន្លងទៅនេះ។ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទជាមួយលោក Jake Sullivan ចំនួន ៦ លើកសរុបអស់រយៈពេល ១១ ម៉ោង ដែលបានពិភាក្សាអំពីទំនាក់ទំនងរវាងចិននិងអាមេរិក បញ្ហារសើប ព្រមទាំងបញ្ហាជាចំណុចក្តៅលើផ្ទៃអន្តរជាតិនិងក្នុងតំបន់។ ភាគីទាំងពីរសុទ្ធតែសម្គាល់ឃើញថា កិច្ចជំនួបជាយុទ្ធសាស្ត្រលើកនេះគឺធ្វើឡើងដោយភាពស្មោះត្រង់ និងប្រកបដោយភាពជាក់ស្តែងនិងលក្ខណៈស្ថាបនា។

      លោកបន្តថា ភាគីចិនបានអធិប្បាយពីជំហរដ៏ម៉ឺងម៉ាត់ និងលើកឡើងសំណូមពរដោយផ្តោតលើបញ្ហាតៃវ៉ាន់ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ប្រព័ន្ធនិងមាគ៌អភិវឌ្ឍន៍ និងសិទ្ធិអភិវឌ្ឍន៍ជាដើម។ ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួនគឺមិនងាករេជាដាច់ខាត ហើយចិននឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីគាំពារ «សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង»។ ការអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូជាសម្ព័ន្ធមិត្តជារឿងផ្ទាល់ខ្លួនរបស់អាមេរិក ប៉ុន្តែសូមកុំយករឿងនេះមកបង្ខូចផលប្រយោជន៍របស់ចិន។ ហ្វីលីពីនគួរគោរពតាមពាក្យសន្យារបស់ខ្លួន ឯអាមេរកក៏ត្រូវធ្វើរឿងណាដែលមានអំណោយផលដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស