ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Shen Yiqin ផ្ញើសារអបអរសាទរដល់គណៈប្រតិភូកីឡាចិនក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
2024-08-30 11:16:07cri
Share with:

លោក Li Zhangyu អត្តពលិកជនពិការចិនបានឈ្នះមេដាយមាសគ្រឿងទី ១ សម្រាប់របស់គណៈប្រតិភូកីឡាចិនក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវក្តៅលើកទី ១៧ នៅទីក្រុងប៉ារីសកាលពីថ្ងៃទី ២៩ ខែសីហា ។លោកស្រី Shen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជាប្រធានគណៈកម្មការងារ ជនពិការនៃក្រុមប្រឹក្សារដ្ឋចិនបានផ្ញើសារអបអរសាទរដល់គណៈប្រតិភូកីឡាចិនក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ។

សារអបអរសាទរបានលើកឡើងថា អត្តពលិកជនពិការរបស់ប្រទេសចិនបានបង្ហាញនូវស្មារតីតស៊ូនិងអង់អាចក្លាហានក្នុងការដណ្តើមកិត្តិយសជូនជាតិមាតុភូមិនិងប្រជាជនចិន។ សង្ឃឹមថា គណៈប្រតិភូកីឡាចិននឹងខិតចំផ្សព្វផ្សាយស្មារតីកីឡាចិន និងស្មារតីប៉ារ៉ាឡាំពិក បន្តខិតខំប្រឹងប្រែងដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យថែមទៀត ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស