ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ធ្វើកិច្ចជំនួបជាមួយលោក Jake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក
2024-08-29 16:17:02cri
Share with:

      រសៀលថ្ងៃទី ២៩ ខែសីហា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក X i Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបជាមួយលោក Jake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក។

     លោក  Xi Jinping បានលើកឡើងថា  ប្រឈមមុខនឹងសភាពការណ៍អន្តរជាតិដែលមានភាពច្របូកច្របល់និងស្មុគស្មាញ ប្រទេសនានាត្រូវរួមសាមគ្គីគ្នានិងសហការគ្នា  តែមិនត្រូវបំបែកបំបាក់និងប្រឈមដាក់គ្នាទេ។   ប្រជាជនសង្ឃឹមមានការបើកទូលាយនិងរីកចម្រើន តែពុំមែនការបិទខ្ទប់និងដើរថយក្រោយទេ។  ចិននិងអាមេរិកជាប្រទេសធំ ត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ចំពោះប្រជាជននិងចំពោះពិភពលោក  ហើយធ្វើជាអ្នកជំរុញស្ថិរភាពនិងការអភិវឌ្ឍរួមនៃពិភពលោក។

     លោក Xi Jinping បានបន្តថា   ទោះបីជាស្ថានការណ៍ក្នុងប្រទេសទាំងពីរចិននិងអាមេរិកនិងទំនាក់ទំនងរវាងចិននិងអាមេរិកកើតមានការប្រែប្រួលយ៉ាងខ្លាំងក្តី ប៉ុន្តែ  គោលដៅរបស់ចិនដែលខិតខំរក្សាឱ្យទំនាក់ទំនងចិន-អាមេរិកអភិវឌ្ឍប្រកបដោយស្ថិរភាព ល្អប្រសើរ  និងនិរន្តរភាពគឺមិនដែលកែប្រែទេ ,  គោលការណ៍សម្រាប់ដោះស្រាយទំនាក់ទំនងចិន-អាមេរិកដោយឈរលើការគោរពគ្នា រួមរស់ដោយសន្តិសហវិជ្ជមាននិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺមិនដែលកែប្រែទេ,  គោលជំហរដែលគាំពារអធិបតេយ្យភាពទឹកដី សន្តិសុខជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិគឺមិនដែលកែប្រែទេ,   ការខិតខំដើម្បីបន្តរឹតបន្តឹងចំណងមិត្តប្រពៃណីរវាងប្រជាជនចិននិងអាមេរិកក៏មិនដែលកែប្រែដែរ ។ សង្ឃឹមថា ភាគីអាមេរិកនឹងបោះជំហានទៅកាន់ទិសដៅដូចគ្នាជាមួយចិន យល់ដឹងពីការអភិវឌ្ឍរបស់ចិនដោយអាកប្បកិរិយាវិជ្ជមាននិងសត្យានុម័ត ចាត់ទុកការអភិវឌ្ឍរវាងគ្នានិងគ្នាជាឱកាសតែពុំមែនជាបញ្ហាប្រឈម   ហើយរួមជាមួយភាគីចិនស្វែងរកមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ការរួមរស់ជាមួយគ្នារវាងប្រទេសធំទាំងពីរ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស