ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅសស្តីពី«បរិវត្តកម្មថាមពលរបស់ប្រទេសចិន»៖ការអភិវឌ្ឍថាមពលបៃ តងរបស់ប្រទេសចិនបានក្លាយទៅជាក្បាលម៉ាស៊ីនសម្រាប់ជំរុញបរិវត្តកម្មថាមពលសកល
2024-08-29 11:35:14cri
Share with:

សៀវភៅសស្តីពី«បរិវត្តកម្មថាមពលរបស់ប្រទេសចិន»ដែលចេញផ្សាយនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៤បានចែងថា ប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវទស្សនៈអភិវឌ្ឍន៍បៃតងដោយធ្វើកិច្ចសហប្រតិបត្តិការផ្នែកថាមពលអន្តរជាតិយ៉ាងទូលំទូលាយដែលបានក្លាយទៅជាក្បាលម៉ាស៊ីនសម្រាប់ជំរុញបរិវត្តកម្មថាមពលសកល។


សៀវភៅសនេះបានឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១៣មក អត្រាដំឡើងម៉ាស៊ីនថាមពលកកើតឡើងវិញរបស់ប្រទេសចិនត្រូវជាង៤០%របស់ពិភពលោក។ផ្អែកលើការច្នៃប្រឌិតថ្មីខាងបច្ចេកទេស ប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងល្អ ការប្រកួតប្រជែងនៃទីផ្សារដ៏ពេញលេញនិងឧត្តមភាពខាងទីផ្សារដែលមានទ្រង់ទ្រាយធំ ប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍយ៉ាងលឿនផ្នែកឧស្សាហកម្មថាមពលស្អាតដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកលមានភាពកាន់តែសម្បូរបែបដែលជាការរួមចំណែកសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់គ្រប់ប្រទេសលើពិភពលោកនិងបង្កើនសុភមង្គលរបស់មនុស្សជាតិ។បរិក្ខាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ដែលផលិតដោយប្រទេសចិនបានបង្កលក្ខណសម្បត្តិឱ្យប្រទេសកាន់តែច្រើនឡើងៗអាចប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីបង្កើតផលប្រយោជន៍ខាងសេដ្ឋកិច្ច៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស