ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិន៖ ភាគីហ្វីលីពីនត្រូវដកនាវានិងបុគ្គលចេញពីថ្មប៉ប្រះទឹក Xianbinរបស់ប្រទេសចិនភ្លាម
2024-08-29 20:33:24cri
Share with:

      អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងនៅថ្ងៃទី ២៩ ខែសីហាថា ប្រទេសចិនមានអធិបតេយ្យភាពទឹកដីដែលមិនអាចប្រកែកបានចំពោះលំហសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin នៃប្រជុំកោះ Nansha ។ ពីខែមេសាឆ្នាំនេះមក នាវាលេខ ៩៧០១ នៃឆ្មាំសមុទ្រហ្វីលីពីនបានបំពានចូលដែនសមុទ្រនៃថ្មប៉ប្រះទឹក Xianbin ហើយទុកចោលដោយខុសច្បាប់នៅនោះក្នុងរយៈពេលជាយូរ  ដែលបានបំពានអធិបេយ្យភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ  ភាគីចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ជាច្រើនលើកចំពោះករណីនេះ។ ការប៉ុនប៉ងទុកចោលនាវារយៈពេលយូរក្នុងដែនសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin របស់ប្រទេសចិន បានធ្វើឱ្យស្ថានការណ៍នៅសមុទ្រចិនខាងត្បូងកាន់តែអាប់អួរទៅៗ ប្រទេសក្នុងតំបន់បានប្រឆាំងយ៉ាងខ្លាំងចំពោះការនេះ។  ចាប់ពីថ្ងៃទី ១៩ ខែសីហាមក ហ្វីលីពីនបានបញ្ជូននាវាឆ្មាំសមុទ្រទៅបំពានចូលថ្មប៉ប្រះទឹក Xianbin  របស់ចិនដោយខុសច្បាប់ជាច្រើនលើក  និងបានបំបុកនាវាឆ្មាំសមុទ្រចិនដែលកំពុងអនុវត្តច្បាប់ដោយវិធីដ៏គ្រោះថ្នាក់  ភាគីចិនបានចាត់វិធានការដោះស្រាយដ៏ចាំបាច់តាមផ្លូវច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ភាគីចិនខិតខំក្នុងការដោះស្រាយនិងគ្រប់គ្រងការខ្វែងគំនិតដោយសមរម្យតាមរយៈការចរចារសន្ទនានិងពិគ្រោះពិភាក្សា ក៏ប៉ុន្តែ ការអត់ទ្រាំមានកម្រិត ។ ភាគីហ្វីលីពីនត្រូវចាត់សកម្មភាពភ្លាម ដកនាវានិងបុគ្គលចេញពីពីថ្មប៉ប្រះទឹក Xianbin របស់ប្រទេសចិន  ហើយស្តារសភាពការណ៍ដើមនៃថ្មប៉ប្រះទឹកនេះឡើងវិញ ពោលគឺគ្មានមនុស្ស និងសម្ភារៈបរិក្ខារ ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស