នៅថ្ងៃទី ២៩ ខែសីហាគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានឱ្យដឹងក្នុងសនិសីទសាព័ត៌មានពិសេសថា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" កិច្ចសហប្រតិបត្តិការរវាងប្រទេសចិនជាមួយបណ្តាប្រទេសអាហ្វ្រិកបានជំរុញការធ្វើបរិវត្តកម្មថាមពលរបស់អាហ្វ្រិកប្រកបដោយប្រសិទ្ធភាព។
យោងតាមការលើកឡើងឱ្យដឹងថា ក្រុមហ៊ុនចិនបានចូលរួមយ៉ាងទូលំទូលាយនិងស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យថាមពលស្អាតនៅទ្វីបអាហ្រ្វិក ហើយបានសាងសង់គម្រោងថាមពលប្រកបដោយបច្ចេកទេសជឿនលឿននិងមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងប្រទេស និងតំបន់ជាង ៤០ ក្នុងទ្វីបអាហ្រ្វិក ដោយបានបន្ថែមម៉ាស៊ីនផ្សាយកម្លាំងអគ្គិសនីថ្មីចំនួន ១២០ លានគីឡូវ៉ាត់ ៕