ទីក្រុង Tongrenតំបន់ស្វយ័តជានជាតិZangHuangnanខេត្តQinghaiត្រូវបានគេហៅថា "Regong" ជាភាសាXizang មានន័យថា “ជ្រលងភ្នំមាស” ហើយត្រូវបានគេស្គាល់ថាជា “ទីក្រុងប្រវត្តិសាស្ត្រនិងវប្បធម៌រស់”។
ទំនៀមទំលាប់និងសិល្បៈប្រជាប្រិយដូចជា “កម្មវិធីជួបជុំនៅខែមិថុនា”ដែលមានប្រវត្តិជាងមួយពាន់ឆ្នាំ របាំបុរាណ “យូធូ”និងបេតិកភណ្ឌវប្បធម៌អរូបីជាតិ “សិល្បៈរីគង់” តែងតែ"រស់នៅ"ក្នុងជីវិតរបស់មនុស្ស និងបន្ដវេនមិនដាច់។
ប្រជាជនត្រឹមតែជាង១សែននាក់ ជនជាតិភាគតិចចំនួន១៨ រួមមានជនជាតិZang ជនជាតិHan ជនជាតិTu និងជនជាតិSalaរស់នៅជាមួយគ្នា មិនអាចខ្វះគ្នាបាន ក្រសោបចូលគ្នាប្រៀបដូចគ្រាប់ផ្លែទទឹមអ៊ីចឹង។
នៅក្នុងជ្រលងភ្នំមាសនេះ វប្បធម៌ចម្រុះបានប្រមូលផ្តុំគ្នា ហើយប្រជាជននៃគ្រប់ជនជាតិបានផ្លាស់ប្តូរនិងលាយបញ្ចូលគ្នា ដោយបង្កើតនូវទំព័រដ៏អស្ចារ្យនៃសហគមន៍រួមប្រជាជាតិចិនដែលរួបរួមសាមគ្គីគ្នា វប្បធម៌ចុះសម្រុងគ្នា មានទំនុកចិត្តលើខ្លួនឯងនិងខ្លួនទីពឹងខ្លួន។
លក្ខណៈទីក្រុងដ៏លេចធ្លោបំផុតរបស់ក្រុងTongren ស្ថិតនៅត្រង់ពាក្យថា “Tong”ដែលបង្ហាញពីភាពបរិយាប័ន្ននិងភាពសម្បូរបែបរបស់វា។នៅក្នុងជ្រលងទន្លេបិទជិតនេះ គ្រប់ជនជាតិត្រូវបានរួមបញ្ចូលគ្នាក្នុងដំណើរការប្រវត្តិសាស្ត្រដ៏វែងអន្លាយ ដែលបានឆ្លុះបញ្ចាំងពីភាពបរិយាប័ន្នដ៏អស្ចារ្យនៃអរិយធម៌ចិន៕