ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក៖ ទំនាក់ទំនងចិន-អាមេរិកមិនគួរជាការប្រកួតប្រជែងបែបផលបូកសូន្យយកចាញ់ឈ្នះនោះទេ
2024-08-29 10:44:07cri
Share with:

  

    ថ្ងៃទី ២៧ ខែសីហាតាមម៉ោងក្នុងតំបន់ លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកបានថ្លែងសុន្ទរកថាក្នុងវេទិកា Forbe ស្តីពីពាណិជ្ជកម្មអាមេរិកនិងចិនលើកទី ៦ ។ 

     លោកបានលើកឡើងថា ទំនាក់ទំនងចិន-អាមេរិកមិនគួរក្លាយជាការប្រកួតប្រជែងបែបផលបូកសូន្យយកចាញ់ឈ្នះ ឬស្លាប់រស់នោះទេ ការច្រានចោលទំនួលខុសត្រូវមិនអាចជួយដោះស្រាយបញ្ហាទេ ហើយការធ្វើសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមឧស្សាហកម្មនិងសង្គ្រាមបច្ចេកវិទ្យារឹតតែគ្មានអ្នកឈ្នះទៅទៀត។ ចិនមានឆន្ទៈអនុលោមតាមគោលការណ៍ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ស្តីពីការគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដើម្បីបង្កើនការសន្ទនានិងការប្រាស្រ័យទាក់ទងជាមួយភាគីអាមេរិក គ្រប់គ្រងការខ្វែងគំនិតគ្នាដោយសមរម្យនិងត្រួសត្រាយកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា។ ចិននិងអាមេរិកគួរគោរពសិទ្ធិអភិវឌ្ឍន៍របស់គូភាគី ប្រកាន់ខ្ជាប់នូវគោលការណ៍ផ្តល់ការអនុគ្រោះនិងផលប្រយោជន៍ដល់គ្នា ស្វែងរកវិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ដើម្បីស្វែងរកភាពឈ្នះ-ឈ្នះរវាងចិននិងអាមេរិក និងភាពឈ្នះ-ឈ្នះសកល៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស