ថ្ងៃទី ២៩ ខែសីហានៅទីក្រុងប៉េកាំង លោក Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើកិច្ចជំនួបជាមួយលោក Jake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក។
លោក ZhangYouxia បានគូសបញ្ជាក់ថា ភាគីអាមេរិកគួរគោរពយ៉ាងជាក់លាក់ចំពោះផលប្រយោជន៍ស្នូលរបស់ចិន គួររួមជាមួយភាគីចិនជំរុញការផ្លាស់ប្តូរនិងការប្រាស្រ័យទាក់ទងរវាងកងទ័ព។ បញ្ហាតៃវ៉ាន់ជាស្នូលក្នុងចំណោមផលប្រយោជន៍ស្នូលរបស់ចិន ជាមូលដ្ឋានគ្រឹះនៃនយោបាយជាមូលដ្ឋានសម្រាប់ទំនាក់ទំនងចិន-អាមេរិក ជាខ្សែបន្ទាត់ក្រហមទីមួយដែលដាច់ខាតមិនអាចបំពានបានឡើយ។ ភាគីចិនទាមទារឱ្យភាគីអាមេរិកបញ្ឈប់ការទាក់ទងខាងយោធាជាមួយតៃវ៉ាន់ ឈប់ផ្តល់អាវុធឱ្យតៃវ៉ាន់ និងឈប់ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងតៃវ៉ាន់៕