ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រទេសចិនរីករាយចាប់ដៃគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាផ្តល់សុភមង្គលដល់ប្រជាជនអាហ្វ្រិក
2024-08-29 10:33:45cri
Share with:

ថ្ងៃទី២៨ ខែសីហា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការគាំទ្រការអភិវឌ្ឍរបស់អាហ្រ្វិកជាទំនួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ។ភាគីចិនស្វាគមន៍ប្រទេសផ្សេងទៀត បង្កើនការយកចិត្តទុកដាក់និងការវិនិយោគនៅអាហ្វ្រិកដូចដូចប្រទេសចិនដែរ ហើយចិនរីករាយចាប់ដៃគ្នាជាមួយសហគមន៍អន្តរជាតិ រួមគ្នាជំរុញការអភិវឌ្ឍនិងភាពរុងរឿងរបស់អាហ្វ្រិក ដើម្បីរួមគ្នាផ្តល់សុភមង្គលដល់ប្រជាជនអាហ្វ្រិក។

លោកLinJianបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាហ្វ្រិកគឺធ្វើឡើងដោយភាពស្មោះត្រង់និងសមភាព ផ្តល់ប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ យុត្តធម៌និងសច្ចភាព បើកចំហនិងបរិយាប័ន្នជាប់រហូតមក ដើម្បីខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍរបស់អាហ្វ្រិកតាមរយៈការអភិវឌ្ឍរបស់ប្រទេសចិន ជំរុញការធ្វើទំនើបកម្មនៅអាហ្វ្រិកតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ក្នុងនាមជាសមាជិកនៃប្រទេស“សកលខាងត្បូង” ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រដៃគូ “សកលខាងត្បូង”រួមមានអាហ្វ្រិកជាដើម ដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងស្តារភាពរុងរឿងឡើងវិញយ៉ាងពិកប្រាកដ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស