ថ្ងៃទី ២៩ ខែសីហា សៀវភៅខៀវឆ្នាំ ២០២៤ ស្តីពី «របាយការណ៍អភិវឌ្ឍន៍ស្តីពីការដែលប្រទេសចិននិងបណ្តាប្រទេសអាហ្វ្រិករួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” » បានចេញផ្សាយជាផ្លូវការ។
របាយការណ៍បានឱ្យដឹងថា គិតត្រឹមបច្ចុប្បន្ន នេះ មានប្រទេសអាហ្វ្រិកចំនួន ៥២ និងសហភាពអាហ្វ្រិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ជាមួយប្រទេសចិន ។ កិច្ចសហប្រតិបត្តិការផ្នែកតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងចិននិងអាហ្វ្រិកបានឈានឡើងថ្មី។ ក្នុងបណ្តាប្រទេសអាហ្វ្រិក សហគ្រាសចិនបានចូលរួមសាងសង់ផ្លូវដែកថ្មីនិងជួសជុល កែសម្រួលផ្លូវដែកមានស្រាប់មានប្រវែងសរុបលើសពីមួយម៉ឺនគីឡូម៉ែត្រ , ផ្លូវថ្នល់ប្រវែងសរុប មួយសែនគីឡូម៉ែត្រ ស្ពានប្រហែលមួយពាន់ខ្សែ កំពង់ផែប្រហែលមួយរយកន្លែង ខ្សែបញ្ជូន អគ្គិសនីប្រវែង ៦ ម៉ឺន ៦ ពាន់គីឡូម៉ែត្រ និងបណ្តាញទូរគមនាគមន៍សំខាន់ៗប្រវែង ១៥ ម៉ឺនគីឡូម៉ែត្រ៕