ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីហាមពលរដ្ឋអាមេរិកចំនួន៩២នាក់មិនឱ្យចូលដែនរុស្ស៊ីជារៀងរហូត
2024-08-29 11:08:30cri
Share with:

ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃទី២៨ខែសីហាថា ភាគីរុស្ស៊ីនឹងហាមពលរដ្ឋអាមេរិកចំនួន៩២នាក់មិនឱ្យចូលដែនរុស្ស៊ីជារៀងរហូត។


សេចក្តីថ្លែងការណ៍បានចែងថា ការសម្រេចចិត្តនេះគឺជាការឆ្លើយតបចំពោះរដ្ឋាភិបាលលោកបៃដិងដែលអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ីក្នុងរយៈពេលជាយូរកន្លងមក។ភាគីអាមេរិកបានដាក់ទណ្ឌកម្មដោយមិនរើសមុខលើឥស្សជននៃមជ្ឈដ្ឋានយោបាយ សហគ្រាស វិទ្យាសាស្ត្រនិងវប្បធម៌ព្រមទាំងអ្នកសារព័ត៌មានរបស់រុស្ស៊ីជាដើមក្នុងពេលកន្លងមក។


សូមបញ្ជាក់ថា ក្នុងបញ្ជីរាយឈ្មោះបុគ្គអាមេរិកដែលត្រូវហាមមិនឱ្យចូលដែនរុស្ស៊ីរួមមានអ្នកទទួលខុសត្រូវនៃស្ថាប័នអនុវត្តច្បាប់ ទីភ្នាក់ងារស៊ើបការណ៍ អង្គការចម្រុះផ្នែកឧស្សាហកម្មយោធានិងគ្រឹះស្ថានហិរញ្ញវត្ថុជាដើមរបស់អាមេរិក។ក្នុងនោះក៏រួមមានអ្នកសារព័ត៌មាននិងអ្នកនិពន្ធជាច្រើននាក់របស់កាសែត«The Wall Street Journal» «The Washington Post »និង«The New York Times»ជាដើម៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស