ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីម៉ិកស៊ិកប្រកាស"ផ្អាក"ទំនាក់ទំនងជាមួយស្ថានទូតអាមេរិកប្រចាំនៅម៉ិកស៊ិក
2024-08-28 11:13:02cri
Share with:

     ថ្ងៃទី ២៧ ខែសីហា លោក Lopez ប្រធានាធិបតីម៉ិកស៊ិកបានថ្លែងនៅរដ្ឋធានី ម៉ិកស៊ិកថា ភាគីម៉ិកស៊ិកបាន "ផ្អាក" ទំនាក់ទំនងជាមួយស្ថានទូតអាមេរិកប្រចាំនៅម៉ិកស៊ិកដើម្បីឆ្លើយតបនឹងពាក្យសម្តីរិះគន់របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅម៉ិកស៊ិកនាពេលថ្មីៗកន្លងទៅនេះស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការរបស់ម៉ិកស៊ិក។

     លោក Lopez បានថ្លែងក្នុងសន្និសីទកាសែទជាប្រចាំនាថ្ងៃដដែលថា ពេលថ្មីៗកន្លងទៅនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅម៉ិកស៊ិកបានលើកឡើងការរិះគន់ចំពោះកំណែទម្រង់ប្រព័ន្ធតុលាការដែលជំរុញដោយរដ្ឋាភិបាលម៉ិកស៊ិក ហេតុនេះ ម៉ិកស៊ិកសម្រេចចិត្ត"ផ្អាក"ទំនាក់ទំនងជាមួយស្ថានទូតអាមេរិកប្រចាំនៅម៉ិកស៊ិក។ លោកបន្តថា "ពួកគេចាំបាច់ត្រូវរៀនចេះពីការគោរពអធិបតេយ្យភាពរបស់ម៉ិកស៊ិក នេះមិនមែនជារឿងតូចតាចនោះទេ”។ ជាមួយគ្នានេះដែរ លោកបានថ្លែងថា ម៉ិកស៊ិកនឹងបន្តរក្សាទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋាភិបាលអាមេរិកតទៅទៀត៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស