អ្នកសារព័ត៌មានទទួលបានដំណឹងពីក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនឱ្យដឹងថា វេទិកាសកលស្តីពីគមនាគមន៍ប្រកបដោយចីរភាព(២០២៤)នឹងបើកធ្វើនៅក្រុងប៉េកាំងចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២៤។ វេទិកាលើកនេះធ្វើក្រោមប្រធានបទ"គមនាគមន៍ប្រកបដោយចីរភាព៖ ភស្តុភារកម្មតភ្ជាប់ពិភពលោក" ដែលនឹងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកគមនាគមន៍សកល។
អ្នកទទួលខុសត្រូវនៃវេទិកានេះបានឱ្យដឹងថា ក្នុងអំឡុងពេលបើកធ្វើវេទិកា គ្រប់ភាគីនឹងរួមគ្នាប្រកាសពីសមិទ្ធផលជាក់ស្តែងមួយចំនួន ដូចជាការអនុវត្តជាក់ស្តែងនូវរបៀបវារៈអ.ស.ប.ស្តីពីការអភិវឌ្ឍជានិរន្តរភាពឆ្នាំ ២០៣០ , ការជំរុញគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យគមនាគមន៍ប្រកបដោយចរីភាព និងរបាយការណ៍ស្តីពីការអភិវឌ្ឍវិស័យគមនាគមន៍ប្រកបដោយចីរភាពរបស់ប្រទេសចិនជាដើម។
វេទិកាលើកនេះមានគោលបំណងបង្កើតជាវេទិកាជាន់ខ្ពស់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកគមនាគមន៍សកល ជំរុញឱ្យបង្កើតបាននូវប្រព័ន្ធគមនាគមន៍ប្រកបដោយសុវត្ថិភាព ភាពងាយស្រួល មានប្រសិទ្ធភាពខ្ពស់និងបៃតងដើម្បីរួមចំណែកដល់ការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល៕