ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLiu Jianchaoជួបសន្ទនាជាមួយលោក ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា
2024-08-28 17:29:14cri
Share with:

ថ្ងៃទី២៧ ខែសីហា លោកLiu Jianchaoរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបសន្ទនាជាមួយលោក ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជានៅក្រុងប៉េកាំង។



លោកLiuJianchaoបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់និងការជំរុញពីសំណាក់លោកXiJinpingប្រធានរដ្ឋចិននិងសម្តេច ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជានិងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ការប្រាស្រ័យទាក់ទងគ្រប់ជាន់ថ្នាក់រវាងប្រទេសចិននិងកម្ពុជាមានភាពកាន់តែជិតស្និទ្ធ កិច្ចសហប្រតិបត្តិការជាក់ស្តែងត្រូវបានពង្រីកជាបន្តបន្ទាប់ ការផ្លាស់ប្តូររវាងប្រជាជនកាន់តែមានភាពរស់រវើក ការកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងកម្ពុជាបានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ភាគីចិនរីករាយធ្វើឱ្យការផ្លាស់ប្តូរជាន់ខ្ពស់ជាមួយកម្ពុជាកាន់តែមានភាពជិតស្និទ្ធ ធ្វើឱ្យការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រមានភាពកាន់តែស៊ីជម្រៅ បង្កើនការផ្លាស់ប្តូរទ្រឹស្តីនិងបទពិសោធជាក់ស្តែងនៃអភិបាលកិច្ចបក្សនិងរដ្ឋ បង្កើនមិត្តភាពនិងទំនុកចិត្តទៅវិញទៅមករវាងយុវជននៃប្រទេសទាំង២តាមរយៈវេទិកាគ្រួសារយុវជន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យក្រោមក្របខ័ណ្ឌនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជានិងការកសាងសហគមន៍រួមវាសនាក្នុងយុគសម័យថ្មីឱ្យទទួលបានការវិវឌ្ឍកាន់តែខ្លាំង។

ជាការឆ្លើយតប លោក ហ៊ុន ម៉ានីបានលើកឡើងថា ចាប់តាំងពីបានការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនរយៈពេល៦៦ឆ្នាំមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កានិងបានក្លាយជាគំរូសម្រាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស។កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រទេសចិនដែលផ្តល់ជំនួយសម្រាប់ការការពារអធិបតេយ្យភាពនិងឯករាជ្យភាពរបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងផ្តល់ការគាំទ្រដល់កម្ពុជាក្នុងគ្រប់កាលៈទេសៈ។កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ គាំទ្រយ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ចិនចំពោះតៃវ៉ាន់ ហុងកុង និងបញ្ហាពាក់ព័ន្ធស៊ីនជាំងនិងXizang គាំទ្រគំនិតផ្តួចផ្តើមកសាង “ខ្សែក្រវាត់និងផ្លូវ” និងគំនិតផ្តួចផ្តើមសកលធំៗទាំងបីរបស់លោកXi Jinpingប្រធានរដ្ឋចិន ហើយមានឆន្ទៈបង្កើនការសម្របសម្រួលពហុភាគីជាមួយភាគីចិន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានការរីកចម្រើនកាន់តែធំ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស