ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យោធាអ៊ីស្រាអែលប្រកាសពីថា បានជួយរំដោះចំណាប់ខ្មាំងម្នាក់នៅតំបន់ហ្កាហ្សា
2024-08-28 15:32:15cri
Share with:

អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៧ ខែសីហាថា កងធ្មក់មួយរបស់អ៊ីស្រាអែលបានជួយរដោះចំណាប់ខ្មាំងម្នាក់ដែលជាប់ឃុំនៅផ្លូវរូងក្រោមដីនៅតំបន់ហ្កាហ្សានៅថ្ងៃដដែលនោះដោយផ្អែកលើការស៊ើបការណ៍ដ៏ត្រឹមត្រូវ ។ យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែលនៅថ្ងៃដដែលនោះបានឱ្យដឹងថា ប៉ុន្មាន់ថ្ងៃកន្លងទៅនេះ កងទ័ពអ៊ីស្រាអែលនិងកងកម្លាំងទីភ្នាក់ងារសន្តិសុខជាតិអ៊ីស្រាអែលបានស្វែងរកចំណាប់ខ្មាំងដែលជាប់ឃុំនៅក្នុងផ្លូវរូងក្រោមដីនៅតំបន់ហ្កាហ្សាជាបន្តបន្ទាប់ ។ 

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលបានឱ្យដឹងថា បុគ្គលនេះជាចំណាប់ខ្មាំងអ៊ីស្រាអែលទី ៨ ដែលត្រូវបានរំដោះតាមរយៈប្រតិបត្តិការយោធាអ៊ីស្រាអែល ។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលនោះថា អ៊ីស្រាអែលនឹងខិតខំប្រឹងប្រែង ។ លោកបានបន្តទៀតថា ភាគីអ៊ីស្រាអែលនឹងសម្រេចគោលដៅតាមវិធីសាស្ត្រសំខាន់ពីរយ៉ាងគឺការចរចានិងប្រតិបត្តិការជួយសង្គ្រោះ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស