ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីវ៉េណេស៊ុយអេឡាប្រកាសរុះរើគណោៈរដ្ឋមន្ត្រី
2024-08-28 10:27:58cri
Share with:

     លោក Maduro  ប្រធានាធិបតីវ៉េណេស៊ុយអេឡាបានប្រកាសរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៧ ខែសីហា  ក្នុងនោះ រដ្ឋមន្ត្រីចំនួន ១៦ នាក់ដូចជារដ្ឋមន្ត្រីក្រសួងប្រេងកាត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងផលិតកម្មជាដើមនឹងត្រូវផ្លាស់ប្តូរ។

      លោក Maduro  បានប្រកាសតាមទូរទស្សន៍ជាតិវ៉េណេស៊ុយអេឡាថា ដើម្បីជំរុញកំណែទម្រង់ជាតម្រូវការរបស់ជាតិ រដ្ឋាភិបាលនឹងមានការកែសម្រួលមុខតំណែងរដ្ឋមន្ត្រីប្រហែលពាក់កណ្តាល ។ ក្នុងនោះ អតីតអនុប្រធានាធិបតីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងពាណិជ្ជកម្មអន្តរជាតិនឹងកាន់តំណែងជាអនុប្រធានាធិបតីនិងរដ្ឋមន្ត្រីក្រសួងប្រេងកាតថ្មី, អតីតរដ្ឋមន្ត្រីក្រសួងប្រេងកាតនឹងប្តូរទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងផលិតកម្ម៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស