ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងអំពី "ដំណើរកម្សាន្តនៅប្រទេសចិន" បានទាក់ទាញភ្ញៀវទេសចរបរទេស ៖សូមស្វាគមន៍មកទស្សនាប្រទេសចិនឱ្យបានញឹកញាប់
2024-08-28 18:08:35cri
Share with:

នៅថ្ងៃទី ២៧ ខែសីហា  នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកសារព័ត៌មានបានសួរថា ស្របនឹងការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការមួយចំនួន អ្នកទេសចរបរទេសជាច្រើនបានបង្ហោះពីបទពិសោធរបស់ពួកគេនៅក្នុងប្រទេសចិនតាមបណ្តាញអ៊ីនធឺណិត ហើយចំនួនអ្នកចូលទស្សនាបានលើសពី ១ ពាន់លានដង ។ មិត្តបរទេសជាច្រើនបាននិយាយថា ប្រទេសចិនធំណាស់ ពួកគេចង់ទៅទស្សនា ។ អ្នកទេសចរបរទេសជាច្រើនក៏បានមកទស្សនាប្រទេសចិនជាច្រើនដង។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤ នេះ មានជនបរទេសជាង ១៧ លាននាក់បានចូលប្រទេសចិនតាមច្រកព្រំដែននានាដែល កើនឡើង ១២៩.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ បច្ចុប្បន្នជើងហោះហើរអន្តរជាតិមានចំនួនលើសពី ៦៣០០ ជើងក្នុងមួយសប្តាហ៍ដែលបានកើនឡើងជិត ១០% បើប្រៀបធៀបនឹងចុងខែមិថុនា ។

លោក Lin Jian បានថ្លែងទៀតថា "ដំណើរកម្សាន្តនៅប្រទេសចិន" នៅតែបន្តទាក់ទាញជនបរទេស គឺដោយសារគោលនយោបាយបើកចំហរបស់ប្រទេសចិននិងការកែលម្អសេវាកម្មជាបន្តបន្ទាប់ ។ ប្រទេសចិនដ៏ស្រស់ស្អាត បើកទូលាយ បរិយាបន្ននិងរាក់ទាក់កក់ក្ដៅ សូមស្វាគមន៍អ្នកទាំងអស់គ្នាមកទស្សនាឱ្យបានញឹកញាប់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស