ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិន៖ចិនមានឆន្ទៈជំរុញជាបន្តបន្ទាប់នូវស្មារតីមនុស្សធម៌អន្តរជាតិ ដែលមាន«អនុសញ្ញាហ្សឺណែវ»ជាតំណាង
2024-08-27 15:24:51cri
Share with:

ពេលចូលរួមសិក្ខាសាលាក្រោមប្រធានបទ«រំលឹកឡើងវិញពីកិច្ចសន្យាស្តីពីការគាំពារច្បាប់មនុស្សធម៌អន្តរជាតិ»នៅក្រុងហ្សឺណែវប្រទេសស្វ៊ីសនាថ្ងៃទី២៦ខែសីហា លោកGeng Shuangតំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា ប្រទេសចិនបានជំរុញយ៉ាងសកម្មនូវការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិជាប់រហូតមក។ភាគីចិនមានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីធ្វើជាអ្នកគាំទ្រ អ្នកចូលរួមនិងអ្នករួមចំណែកនៃបុព្វហេតុមនុស្សធម៌អន្តរជាតិ ដើម្បីជំរុញជាបន្តបន្ទាប់នូវការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវស្មារតីមនុស្សធម៌អន្តរជាតិដែលមាន«អនុសញ្ញាហ្សឺណែវ»ជាតំណាង។


លោកបានលើកឡើងមតិយោបល់៤ចំណុចស្តីពីការគាំពារច្បាប់មនុស្សធម៌អន្តរជាតិ គឺទី១ប្រកាន់ខ្ជាប់ការតម្កល់មនុស្សជាអាទិភាព សហគមន៍អន្តរជាតិគួរជំរុញការបើកធ្វើកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ធ្វើការការពារខាងការទូត ដើម្បីការពារជនស៊ីវិលឱ្យជៀសវាងពីការរងទុក្ខវេទនាពីសង្រ្គាម។ទី២គឺប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ។ទី៣គឺប្រកាន់ខ្ជាប់នូវពហុភាគីនិយមនិងទី៤គឺបង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស