ថ្ងៃទី ២៦ ខែសីហា កិច្ចប្រជុំតុមូល នៃវេទិកា Boao សម្រាប់អាស៊ីនៅក្រុងបាងកកបានបើកធ្វើនៅក្រុងបាងកក រាជធានីនៃប្រទេសថៃក្រោមប្រធានបទ "អនាគតនៃពិភពលោក៖ ទស្សនវិស័យរបស់អាស៊ី"។
លោក Francis ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានថ្លែងនៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា កិច្ចប្រជុំតុមូលនៅក្រុងបាងកកធ្វើឡើងយ៉ាងទាន់ពេលវេលា ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសន្តិភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក។
អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃបានថ្លែងនៅក្នុងពិធីសម្ពោធបើកថា កិច្ចប្រជុំតុមូលនេះធ្វើឱ្យពិភពលោកស្តាប់សំឡេងរបស់អាស៊ី រួមចំណែកក្នុងការរៀបចំរបៀបវារៈសកលថ្មីនៃកិច្ចប្រជុំកំពូលអនាគតនៃអង្គការសហប្រជាជាតិ ដើម្បីបង្កើតអនាគតកាន់តែល្អប្រសើរ ៕