ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងអាមេរិកចាប់ផ្តើមការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជុំថ្មីនៅក្រុងប៉េកាំង
2024-08-27 21:34:32cri
Share with:

    ថ្ងៃទី២៧ ខែសីហា លោកWangYiរដ្ឋមន្ត្រីការបរទេសចិនបានចាប់ផ្តើមការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជុំថ្មីជាមួយលោកJake Sullivanឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកនៅក្រុងប៉េកាំង។


    លោកWangYiបានលើកឡើងថា ការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំង២ក្នុងកិច្ចជំនួបសាន់ហ្វ្រាន់ស៊ីស្កូជាទំនួលខុសត្រូវរួមរបស់ភាគីចិននិងអាមេរិក ក៏ជាភារកិច្ចចម្បងនៃការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រលើកនេះ។ សង្ឃឹមថា ភាគីទាំង២អាចប្រាស្រ័យទាក់ទងដោយស៊ីជម្រៅស្តីពីករណីនេះនៅក្នុង២ថ្ងៃខាងមុខនេះ ហើយរំពឹងថា ការប្រាស្រ័យទាក់ទងលើកនេះមានលក្ខណៈយុទ្ធសាស្ត្រនិងមានភាពជាក់ស្តែង ទន្ទឹមនឹងនេះត្រូវតែមានលក្ខណៈស្ថាបនា ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឱ្យវិវឌ្ឍទៅមុខតាមទស្សនទានសាន់ហ្វ្រាន់ស៊ីស្កូដោយពុះពារឧបសគ្គនិងការរំខាន ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាពនិងភាពរឹងមាំ។

    ជាការឆ្លើយតប លោកJake Sullivបានលើកឡើងថា នេះជាលើកដំបូងដែលខ្ញុំបានបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងនាមជាឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក សូមអរគុណដល់ប្រទេសចិនដែលបានការរៀបចំយ៉ាងដិតដល់។ លោកបៃដិនប្រធានាធិបតីអាមេរិកខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងអាមេរិកនិងចិន ចៀសវាងកុំឱ្យការប្រកួតប្រជែងប្រែទៅជាការប៉ះទង្គិច ហើយបើកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ដូចគ្នា។ រំពឹងថា តាមរយៈការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រលើកនេះ អាចធ្វើកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាពស្តីពីបញ្ហាពិភាក្សាជាទូទៅ ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំង២៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស