ថ្ងៃទី២៦ខែសីហាឆ្នាំ២០២៤ ក្នុងអំឡុងពេលបើកធ្វើកិច្ចប្រជុំតុមូលនៃវេទិកាBo’aoសម្រាប់អាស៊ីនៅក្រុងបាងកក លោកBan Ki-moonប្រធានក្រុមប្រឹក្សានៃវេទិកានេះបានប្រកាសថា តាមការកំណត់ជាជំហានដំបូង កិច្ចប្រជុំប្រចាំឆ្នាំ២០២៥នៃវេទិកាBo’aoសម្រាប់អាស៊ីនឹងបើធ្វើពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥នៅBo’aoខេត្តហៃណានប្រទេសចិន។
លោកBan Ki-moonបានថ្លែងថា បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញដោយល្បឿនយឺត ជម្លោះក្នុងតំបន់មានភាពកាន់តែខ្លាំងឡើងៗ ការអនុវត្តគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពរបស់អង្គការសហប្រជាជាតិមានភាពយឺតយ៉ាវ សង្គមមនុស្សជាតិកំពុងប្រឈមនឹងបញ្ហារួមជាច្រើន។ទ្វីបអាស៊ីបានដើរតួនាទីសំខាន់ក្នុងការគាំពារសន្តិភាពពិភពលោកនិងជំរុញការអភិវឌ្ឍនៃពិភពលោកទាំងមូល។កិច្ចប្រជុំប្រចាំឆ្នាំ២០២៥នៃវេទិកាBo’aoសម្រាប់អាស៊ីនឹងផ្តោតលើការអភិវឌ្ឍនៃទ្វីបអាស៊ី ព្រមជាមួយគ្នានេះ ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាធំៗលើពិភពលោកទាំងមូលផងដែរ ដើម្បីជំរុញសហគមន៍អន្តរជាតិបឱ្យង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកការអភិវឌ្ឍរួមជាមួយគ្នានិងបង្កើតអនាគតរួម៕