ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីនិងអ៊ុយក្រែនបើកការវាយប្រហារតាមអាកាសដោយទ្រង់ទ្រាយធំទៅវិញទៅមក
2024-08-27 11:09:53cri
Share with:

      ថ្ងៃទី ២៦ ខែសីហា រុស្ស៊ីនិងអ៊ុយក្រែនបានបើកការវាយប្រហារតាមអាកាសដោយទ្រង់ទ្រាយធំទៅវិញទៅមកដែលបណ្តាលឱ្យដាច់ការផ្គត់ផ្គង់ទឹកនិងចរន្តអគ្គិសនីក្នុងដែនអ៊ុយក្រែន ចំណែកហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជាច្រើនរបស់រុស្ស៊ីត្រូវបានបំផ្លាញ។

      លោកហ្សេលេនស្គីប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃដដែលថា អ៊ុយក្រែនកំពុងធ្វើស្ថិតិអំពីសភាពការណ៍រងការខូចខាតដែលបណ្តាលមកពីការវាយប្រហារតអាកាស ហើយការវាយប្រហាររបស់រុស្ស៊ីបានសំដៅចំពោះគោលដៅសំណង់ស៊ីវិលសំខាន់ៗរបស់អ៊ុយក្រែន។

      ចំណែកឯខាងរុស្ស៊ីវិញ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីជូនដំណឹងឱ្យដឹងថា ថ្ងៃដដែល កងទ័ពរុស្ស៊ីបានប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលមានភាពទៀតទាត់ខ្ពស់ហើយបាញ់ចេញពីមូលដ្ឋានដែនអាកាសនិងសមុទ្រដើម្បីធ្វើការវាយប្រហារដោយទ្រង់ទ្រាយធំចំពោះក្រុមហេដ្ឋារចនាសម្ព័ន្ធថាមពលសម្រាប់ផ្គត់ផ្គង់ឧស្សាហកម្មយោធារបស់អ៊ុយក្រែន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស