ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Ganjie ជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា
2024-08-27 10:25:38cri
Share with:

លោក Li Ganjie សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងចាត់តាំងនៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជានៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៦ ខែសីហា ។

លោក Li Ganjie បានថ្លែងថា ប្រទេសចិននិងកម្ពុជាគឺជាមិត្តពិតដែលរួមសុខរួមទុក្ខជាមួយគ្នានិងជាបងប្អូនល្អដែលជឿទុកចិត្តគ្នាទៅវិញទៅមក ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា រីករាយរួមជាមួយភាគីកម្ពុជាដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់ថ្នាក់ដឹកនាំបក្សទាំងពីរនិងប្រទេសទាំងពីរ ជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅនិងប្រាកដប្រជា ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។

ជាការឆ្លើយតប លោក ហ៊ុន ម៉ានី បានថ្លែងថា ភាគីកម្ពុជាសូមថ្លែងអំណុរគុណចំពោះការគាំទ្រដ៏ថ្លៃថ្លារបស់ប្រទេសចិនចំពោះប្រទេសកម្ពុជាក្នុងរយៈពេលជាយូរកន្លងមក កម្ពុជាគាំទ្រយ៉ាងមុតមាំនូវផលប្រយោជន៍ស្នូលរបស់ភាគីចិន និងរីករាយរួមសហការជាមួយភាគីចិនក្នុងការពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បូករួមទាំងកិច្ចកាមុខងារសាធារណៈផងដែរ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស