ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៤គឺចួប១ឆ្នាំនៃការដែលប្រទេសជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរផងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaទៅក្នុងសមុទ្រ។ក្នុងរយៈពេល១ឆ្នាំនេះ ហេតុការសន្តិសុខនៅរោងចក្រនេះបានកើតឡើងជាញឹកញាប់ដែលបានធ្វើឱ្យមជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសជប៉ុនមានការបារម្ភនិងសង្ស័យជាទូទៅ។
ល្ងាចថ្ងៃដដែល មហាជនជប៉ុនយ៉ាងច្រើនបានធ្វើមីទីងប្រឆាំងរដ្ឋាភិបាលក្រុងតូក្យូ ដើម្បីទាមទារឱ្យរដ្ឋាភិបាលជប៉ុននិងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូបញ្ឈប់សកម្មភាពបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនិងរិះគន់រដ្ឋាភិបាលជប៉ុនដែលទម្លាក់ទំនួលខុសត្រូវរបស់ខ្លួនទៅឱ្យប្រទេសដទៃស្តីពីករណីដែលគ្រឿងសមុទ្រជប៉ុនត្រូវខូចឈ្មោះ។
សកម្មភាពប្រឆាំងតវា៉នេះរៀបចំឡើងដោយអង្គការសង្គមស៊ីវិលជប៉ុន។នៅកន្លែងមីទីងមានមហាជនជប៉ុនកាន់បដានិងទង់ដែលសរសេរពាក្យស្លោកដូចជា«កុំបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ»«លុបចោលអាវុធនុយក្លេអ៊ែរ»និង«កុំចោលសំរាមទៅក្នុងសមុទ្រ»ជាដើម ហើយបានស្រែកខ្លាំងៗថា«មិនត្រូវការកាកសំណល់នុយក្លេអ៊ែរ»«មិនត្រូវក្លាយទៅជាអ្នកបង្កគ្រោះថ្នាក់ខាងនុយក្លេអែ៊រ»និង«ការពារអនាគត»ជាដើមដើម្បីទាមទារឱ្យរដ្ឋាភិបាលជប៉ុនបញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់ដែលបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ»៕