នាវាដឹកជនអន្តោប្រវេសន៍មួយគ្រឿងលិចនៅក្បែរឆ្នេរសមុទ្រយេម៉ែន បណ្តាលឱ្យមនុស្សចំនួន ១៣ នាក់ស្លាប់បាត់បង់ជីវិត
2024-08-26 11:11:20cri
Share with:
ថ្ងៃទី ២៥ ខែសីហា អង្គការអន្តោប្រវេសន៍អន្តរជាតិបានប្រកាសពីរបាយការណ៍មួយឱ្យដឹងថា ថ្មីៗកន្លងទៅនេះ នាវាដឹកជនអន្តោប្រវេសន៍មួយគ្រឿងបានលិចនៅក្បែរឆ្នេរសមុទ្រយេម៉ែន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣ នាក់ស្លាប់បាត់បង់ជីវិត និង ១៤ នាក់ទៀតកំពុងបាត់ខ្លួន។
ប្រធានស្តីទីនៃគណៈប្រេសិតអង្គការអន្តោប្រវេសន៍អន្តរជាតិប្រចាំនៅយេម៉ែនបានលើកឡើងថា សោកនាដកម្មលើកនេះបានក្រើនរំលឹកយើងទាំងអស់គ្នាថា ជនអន្តោប្រវេសន៍ប្រឈមមុននឹងគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរតាមផ្លូវទឹក។ គ្រប់ភាគីគួរតែធ្វើកិច្ចខិតខំប្រឹងប្រែងរួមដើម្បីធានាជាក់លាក់ឱ្យជនអន្តោប្រវេសន៍ទទួលបានការការពារ៕