ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិចិនលើកទី២៤រំលេចពីប្រធានបទ “ការវិនិយោគនៅប្រទេសចិន” ដើម្បីបំពេញបន្ថែមកម្លាំងចលករសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការនិងវិនិយោគ
2024-08-26 16:54:49cri
Share with:

ពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិចិនលើកទី២៤នឹងរៀបចំធ្វើពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញនៅក្រុងXiamenខេត្តFujianប្រទេសចិន។នៅក្នុងសន្និសីទព័ត៌មាននៃការិយាល័យសារព័ត៌មានដែលបើកធ្វើនាថ្ងៃទី២៦ ខែសីហា អ្នកទទួលខុសត្រូវពាក់ព័ន្ធបានថ្លែងថា ពិព័រណ៍លើកនេះនឹងរំលេចពីប្រធានបទ "ការវិនិយោគនៅប្រទេសចិន” ដើម្បីសម្របទៅនឹងនិន្នាការវិនិយោគឆ្លងដែននាពេលបច្ចុប្បន្ន និងបញ្ចេញសញ្ញាវិជ្ជមានស្តីពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

អ្នកទទួលខុសត្រូវពាក់ព័ន្ធបានឱ្យដឹងទៀតថា ពិព័រណ៍លើកនេះនឹងស្វែងរកយ៉ាងសកម្មនូវរូបមន្តថ្មីនៃការកៀរគរវិនិយោគ ហើយរៀបចំផែនការស្តីពីសកម្មភាពជំរុញការវិនិយោគប្រកបដោយ “ភាពល្អបំផុតនិងឯកទេស”។ទន្ទឹមនឹងនេះ នឹងស្រូបទាញសហគ្រាសមូលនិធិហិរញ្ញវត្ថុអន្តរជាតិឈានមុខ កៀរគរវិនិយោគទុនហិរញ្ញវត្ថុគ្រប់បែបយ៉ាង ដើម្បីបំពេញបន្ថែមកម្លាំងចលករសម្រាប់ការពង្រីកវិនិយោគនិងកិច្ចសហប្រតិបត្តិការ។

ពិព័រណ៍លើកនេះនឹងអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។ គិតរហួតដល់បច្ចុប្បន្ន គណៈប្រតិភូដែលមកពីប្រទេសនិងអង្គការអន្តរជាតិជាង៩០បានបញ្ជាក់ថា នឹងចូលរួមពិព័រណ៍នេះ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស