ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការហាម៉ាសទាមទារឱ្យអ៊ីស្រាអែលគោរពតាមដំណោះស្រាយអំពីការឈប់បាញ់ដែលទទួលបាននាខែកក្កដាកន្លងទៅ
2024-08-26 10:42:47cri
Share with:

      ថ្ងៃទី ២៥ ខែសីហា សមាជិកការិយាល័យនយោបាយនៃអង្គការហាម៉ាសបានចេញសេចក្តីថ្លែងការណ៍ដោយទាមទារឱ្យអ៊ីស្រាអែលគោរពតាមដំណោះស្រាយអំពីការឈប់បាញ់ដែលបានទទួលបាននាខែកក្កដាកន្លងទៅដែលលើកឡើងដោយឈរលើមូលដ្ឋាននៃសំណើររបស់លោកបៃដិនប្រធានាធិបតីអាមេរិក និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

      សេចក្តីថ្លែងការណ៍បានចែងថា ហាម៉ាសមានឆន្ទៈអនុវត្តដំណោះស្រាយអំពីការឈប់បាញ់ដែលទទួលបាននាខែកក្កដាកន្លងទៅដែលឈរលើមូលដ្ឋាននៃសំណើររបស់លោកបៃដិនប្រធានាធិបតីអាមេរិក និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមរបៀបដែលសម្រេចបាននូវផលប្រយោជន៍ខ្ពស់បំផុតរបស់ប្រជាជនប៉ាឡេស្ទីននិងទប់ស្កាត់ការឈ្លានពានចំពោះប្រជាជនតំបន់ ហ្កាហ្សា។

       សេចក្តីថ្លែងការណ៍ចែងទៀតថា គណៈប្រតិភូហាម៉ាសបានគូសបញ្ជាក់ពីគោលជំហររបស់ខ្លួន ពោលគឺរាល់កិច្ចព្រមព្រៀងណាមួយសុទ្ធតែត្រូវបូករួមទាំងខ្លឹមសារដូចជា ឈប់បាញ់ជាស្ថាពរ ដកទ័ពពីតំបន់ហ្កាហ្សាទាំងស្រុង ប្រជាពលរដ្ឋតំបន់ហ្កាហ្សាវិលត្រឡប់ទៅផ្ទះវិញដោយសេរី និងស្តារតំបន់ហ្កាហ្សាឡើងវិញ ក៏ដូចជាដោះលែងចំណាប់ខ្មាំង។ល។៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស