ថ្ងៃទី២៦ ខែសីហា លោកស្រីPaetongtarn Shinawatraនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃបានលើកឡើងថា មិត្តភាពរវាងប្រទេសថៃនិងចិនមានភាពស៊ីជម្រៅ លោកស្រីនឹងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំង២។
លោកស្រីបានបង្ហោះអត្ថបទលើបណ្តាញទំនាក់ទំនងសង្គមថា មិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសថៃនិងចិនបានចាក់ឫសដោយសារមានទំនុកចិត្តនិងគោរពគ្នាទៅវិញទៅមក មានចក្ខុវិស័យរួមស្តីពីភាពរុងរឿងនិងវឌ្ឍនភាពនិងទំនាក់ទំនងផ្នែកមនោសញ្ចេតនារវាងប្រជាជនទាំង២ដែលដូចជាគ្រួសារតែមួយ។
ឆ្នាំ២០២៥ជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងថៃ។ លោកស្រីPaetongtarnបានលើកថា “ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសថៃនិងចិន ហើយក៏ទន្ទឹងរង់ចាំពីការរួមជាមួយភាគីចិន អបអសារទខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៥៕