រដ្ឋបាលព័ត៌មាននៃប្រធានាធិបតីរុស្ស៊ីបានផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែសីហាថា លោក Putin ប្រធានាធិបតីរុស្ស៊ីបានឱ្យកងទ័ពរុស្ស៊ី ដែលឈរជើងនៅតំបន់ព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែន រាយការណ៍អំពីស្ថានភាពនៅសមរភូមិនៅយប់ជ្រៅថ្ងៃទី ២៤ ខែសីហា ។ ចំណែកលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ដើម្បីប្រាប់អំពីស្ថានភាពនៅជួរមុខ។
លោក Putin បានស្តាប់របាយការណ៍អំពីភារកិច្ចប្រយុទ្ធនៅតំបន់ព្រំដែនរបស់កងកម្លាំងចម្រុះដូចជា កងពលតូចជើងទឹកលេខ 810 , កងពលតូចជើងអាកាសលេខ 11 នៃកងនាវាចម្បាំងសមុទ្រខ្មៅ ជាដើម។
នៅថ្ងៃទី ២៤ ខែសីហា លោក Volodymyr Zelenskyy បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Olaf Scholz ដោយបានលើកឡើងពីតម្រូវរបស់កងទ័ពអ៊ុយក្រែនចំពោះរថពាសដែក និងសម្ភារៈបង្ការដែនអាកាស។ ភាគីទាំងពីរបានជជែកពីការងារដូចជា ការបន្តផ្តល់ការគាំទ្រខាងថវិកាចំពោះអ៊ុយក្រែន ការបំពេញតម្រូវការនៃភាគីអ៊ុយក្រែនដោយចំណាយទ្រ័ព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកជាដើម៕