ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនាក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសចិន ឡាវ មីយ៉ាន់ម៉ានិងថៃបានពិគ្រោះពិភាក្សាអំពីបញ្ហាមួយយចំនួន
2024-08-26 17:16:30cri
Share with:

    ថ្ងៃទី២៦ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា នាពេលថ្មីៗនេះ ប្រទេសចិន ឡាវ មីយ៉ាន់ម៉ានិងថៃបានរៀបចំធ្វើកិច្ចសន្ទនាក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៤នៅក្រុងឈៀងម៉ៃ ប្រទេសថៃ ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។ភាគីនានាបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធដោយផ្អែកលើលទ្ធផលនៃការរួមគ្នាប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនក្នុងដំណាក់កាលមុន និងបង្កើនកម្លាំងប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្ម ដូចជាល្បែងស៊ីសង់ ភាពយន្តអាសអាភាស ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សជាដើម ដើម្បីរួមគ្នារក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស