ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Kim Jong-un ដឹកនាំការធ្វើតេស្តសមត្ថភាពយន្តហោះគ្មានមនុស្សបើកដែលផលិតដោយកូរ៉េខាងជើង
2024-08-26 11:42:57cri
Share with:

យោងតាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានមជ្ឈិមបក្សកូរ៉េខាងជើងកាលពីថ្ងៃទី ២៦ ខែសីហាបានឱ្យដឹងថា លោក Kim Jong-un អគ្គលេខាធិការនៃគណៈបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើងបានដឹកនាំការធ្វើតេស្តសមត្ថភាពយន្តហោះគ្មានមនុស្សបើកដែលរៀបចំដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវដ្រូននៃបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើងកាលពីថ្ងៃទី ២៤ ខែសីហា  ។

យោងតាមការផ្សាយដំណឹងបានឱ្យដឹងថា លោក Kim Jong-un បានស្វែងយល់អំពីយន្តហោះគ្មានមនុស្សបើកដែលទើបស្រាវជ្រាវនិងអភិវឌ្ឍដោយវិទ្យាស្ថាននេះ យន្តហោះគ្មានមនុស្សបើកទាំងនេះមានភារកិច្ចវាយប្រហារគោលដៅសត្រូវនៅទាំងលើផ្ទៃដីនិងដែនសមុទ្រ ។ ក្នុងអំឡុងពេលនៃការធ្វើតេស្ត យន្តហោះគ្មានមនុស្សបើកទាំងនេះបានហោះហើរតាមខ្សែផ្លូវខុសៗគ្នាដោយកំណត់គោលដៅត្រឹមត្រូវនិងវាយប្រហារចំគោលដៅ ។

យោងតាមការផ្សាយដំណឹងបានឱ្យដឹងទៀតថា លោក Kim Jong-un បានថ្លែងថា ការស្រាវជ្រាវនិងអភិវឌ្ឍ យន្តហោះគ្មានមនុស្សបើកគ្រប់ប្រភេទ ព្រមទាំងបន្តលើកកម្ពស់សមត្ថភាពប្រយុទ្ធរបស់ពួកវា គឺជាផ្នែកសំខាន់សម្រាប់ត្រៀមលក្ខណៈធ្វើសង្រ្គាម ។ លោកតម្រូវឱ្យបង្កើនការស្រាវជ្រាវនិងអភិវឌ្ឍ ផលិតនិងធ្វើតេស្តសមត្ថភាពប្រយុទ្ធនៃយន្តហោះគ្មានមនុស្សបើកនិងផ្តល់ជូនកងទ័ពប្រើប្រាស់ក្នុងពេលឆាប់ៗ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស