ថ្ងៃទី២៥ខែសីហាឆ្នាំ២០២៤ កងទ័ពជើងទឹកម៉ាឡេស៊ីបានចេញសេចក្តីប្រកាសថា ថ្ងៃដដែលអូប័រល្បឿនលឿនបំពាក់មីស៊ីលមួយគ្រឿងបានលិចដោយសារលេចធ្លាយទឹកខ្លាំងនៅក្បែរលំហសមុទ្រនៃរដ្ឋJohorនាវិកទាំងអស់បានជម្លៀសចេញពីអូប័រដោយសុវត្ថិភាព។
សេចក្តីប្រកាសបានចែងថា មូលហេតុនៃការលេចធ្លាយទឹកគឺដោយសារបានបុកនឹងរបស់នៅក្រោមទឹក។ដំបូងឡើងការលេចធ្លាយទឹកបានត្រូវរកឃើញនៅក្នុងកាប៊ីនម៉ាស៊ីនបន្ទាប់មកលេចខ្លាំងដល់ពុំអាចគ្រប់គ្រងបាន។ដោយបរាជ័យក្នុងការគ្រប់គ្រងសភាពការណ៍លេចធម្លាយនិងលំនឹងអូប័រ នាវិកទាំងអស់ក៏បានជម្លៀសចេញពីអូប័រ។
សេចក្តីប្រកាសឱ្យដឹងទៀតថា កិច្ចការសំខាន់នាពេលបច្ចុប្បន្ននេះគឺយកស្រង់អូប័រនេះចេញពីបាតសមុទ្រ។កងទ័ពជើងទឹកម៉ាឡេស៊ីនឹងធ្វើការស៊ើបអង្កេតថែមមួយទៀតចំពោះមូលហេតុនៃករណីនេះ៕