ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLiQiangអញ្ជើញទស្សនានិងត្រួតពិនិត្យការងារនៃពិព័រណ៍មនុស្សយន្តពិភពលោកឆ្នាំ២០២៤
2024-08-26 11:23:48cri
Share with:

ថ្ងៃទី២៥ ខែសីហា លោកLiQiangសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជានាយករដ្ឋមន្ត្រីចិនបានអញ្ជើញទស្សនានិងត្រួតពិនិត្យការងារនៃពិព័រណ៍មនុស្សយន្តពិភពលោកឆ្នាំ២០២៤។លោកបានសង្កត់ធ្ងន់ថា ត្រូវតែអនុវត្តដោយស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍សំខាន់របស់លោកXiJinpingប្រធានរដ្ឋចិនស្តីពីឧស្សាហកម្មមនុស្សយន្ត ក្តាប់ជាប់នូវនិន្នាការអនាគតនិងកាលានុវត្តតភាពសំខាន់នៃការអភិវឌ្ឍមនុស្សយន្ត ជំរុញដោយពេញទំហឹងនូវការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការអភិវឌ្ឍឧស្សាហកម្មមនុស្សយន្ត ពន្លឿនការពូនជ្រំកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីបង្កើតកម្លាំងចលករថ្មីនិងឧត្តមភាពថ្មីនៃការអភិវឌ្ឍ និងបង្កើនសុភមង្គលរបស់ប្រជាជនជាបន្តបន្ទាប់។

មហាសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ២០២៤បានធ្វើក្រោមប្រធានបទ “រួមគ្នាជូនជ្រំកម្លាំងផលិតកម្មគុណភាពថ្មី រួមគ្នាចែករំលែកអនាគតថ្មីដែលប្រកបដោយភាពវៃឆ្លាត”បានប្រារព្ធធ្វើនៅក្រុងប៉េកាំង។លោកLiQiangបានអញ្ជើញទៅដល់សាលពិព័រណ៍មនុស្សយន្តពិភពលោកឆ្នាំ២០២៤ ដើម្បីទស្សនាផលិតផលមនុស្សយន្តរបស់សហគ្រាសនិងអង្គភាពនានា ដូចជា មជ្ឈមណ្ឌលជាតិស្រាវជ្រាវអំពីបច្ចេកវិទ្យាបរិក្ខារវៃឆ្លាតកសិកម្មវៃឆ្លាតជាដើម ព្រមទាំងផ្លាស់ប្តូរមតិយោបល់ជាមួយអ្នកទទួលខុសត្រូវនៃអង្គភាពពាក់ព័ន្ធ ហើយសាកសួរលម្អិតអំពីដំណើរការផលិត កម្រិតបច្ចេកទេស ជាពិសេសការប្រើប្រាស់៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស