ថ្ងៃទី ២៤ ខែសីហា តាមម៉ោងក្នុងតំបន់ ទីភ្នាក់ងារអវកាសអាមេរិក ហៅកាត់NASA បានប្រកាសថា អវកាសយានិករបស់អាមេរិកពីរនាក់ដែលត្រូវជាប់គាំងនៅស្ថានីយអវកាសអន្តរជាតិកាលពីដើមខែមិថុនាមក នឹងត្រឡប់មកផែនដីវិញតាមរយៈយានអវកាស “Dragon”នៃក្រុមហ៊ុន SpaceX របស់អាមេរិកនៅខែកុម្ភៈឆ្នាំ២០២៥ ។
ទីភ្នាក់ងារអវកាសអាមេរិកបានថ្លែងថា តាមការប៉ាន់ប្រមាណ យានអវកាសStarlinerរបស់ក្រុមហ៊ុន Boeing នឹងត្រឡប់មកផែនដីវិញដោយមិនផ្ទុកមនុស្ស នៅដើមខែ កញ្ញា ឆ្នាំនេះ ។
ទីភ្នាក់ងារអវកាសអាមេរិកបានថ្លែងទៀតថា ការដែលយានអវកាសStarlinerត្រឡប់មកផែនដីវិញដោយមិនផ្ទុកមនុស្ស អាចធ្វើឱ្យទីភ្នាក់ងារអវកាសអាមេរិកនិងក្រុមហ៊ុន Boeing បន្តប្រមូលទិន្នន័យធ្វើតេស្តពាក់ព័ន្ធក្នុងដំណើរត្រឡប់មកវិញ ព្រមពេលជាមួយគ្នានេះអាចធ្វើឱ្យអវកាសយានិក“មិនរងហានិភ័យដែលលើសពីក្របខណ្ឌ” ៕