ថ្ងៃទី ២៤ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Pavel Durov ស្ថាបនិក បណ្តាញទំនាក់ទំនងសង្គម“Telegram”ត្រូវចាប់ខ្លួននៅប្រទេសបារាំង ។
ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់ការផ្សាយដំណឹងរបស់ស្ថានីយទូរទស្សន៍ TF1របស់ប្រទេសបារាំងថា លោក Pavel Durov ប្រហែលនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទ “ភេរវកម្មនិយម លក់ដូរគ្រឿនញៀន បោកបញ្ឆោតនិងសម្អាតប្រាក់”ជាដើម ។
តាមការផ្សាយដំណឹងរបស់ក្រសួងការបរទេសរុស្ស៊ីឱ្យដឹងទៀតថា ស្ថានទូតរុស្ស៊ីប្រចាំនៅបារាំងបានចាត់វិធានការដ៏ចាំបាច់ ដើម្បីស្វែងយល់ពីសភាពការណ៍ពាក់ព័ន្ធនឹងលោក Pavel Durov ។
តាមការឧទេ្ទសនាមពីប្រព័ន្ធសារព័ត៌មានរបស់រុស្ស៊ីឱ្យដឹងថា កាលពីឆ្នាំ២០១៣ លោក Pavel Durov បានបង្កើត “Telegram” ដែលជាកម្មវិធីផ្ញើសារភ្លាមៗនិងអាចប្រើប្រាស់នៅវេទិកាបណ្តាញអ៊ីនធឺណែតទាំងអស់ ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្មវិធីនេះជាបណ្តាញទំនាក់ទំនងសង្គមដ៍សំខាន់បំផុតមួយដែលប្រព័ន្ធសារព័ត៌មានរុស្ស៊ីនិងអ្នកប្រើប្រាស់ភាសារុស្ស៊ីប្រើប្រាស់ ៕