អ្នកសារព័ត៌មានបានដំណឹងនៅថ្ងៃទី២៤ខែសីហាតាមម៉ោងក្នុងតំបន់ឱ្យដឹងថា លោកAraghchiរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា សំដៅចំពោះសកម្មភាពភេរវកម្មរបស់អ៊ីស្រាអែលដែលលួចធ្វើឃាតលោកHaniya ការឆ្លើយតបរបស់អ៊ីរ៉ង់នឹងធ្វើឡើងឆ្លងតាមរយៈការ"គណនានិងគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់" ហើយថាអ៊ីរ៉ង់នឹងមិនធ្លាក់ចូលក្នុងអន្ទាក់ដែលសត្រូវបានត្រៀមរៀបចំនោះទេ។ការឆ្លើយតបរបស់អ៊ីរ៉ង់នឹងប្រព្រឹត្តទៅនៅពេលត្រឹមត្រូវនិងតាមវិធីត្រឹមត្រូវ គោលការណ៍នេះគឺគ្មានអ្វីគួរឱ្យសង្ស័យឡើយ៕