ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ថ្លែងថា៖រដ្ឋាភិបាលស៊ូដង់មិនចូលរួមការចរចាអំពីការឈប់បាញ់គ្នានៅក្រុងហ្សឺណែវនោះទេ
2024-08-25 12:11:39cri
Share with:

    នៅថ្ងៃទី ២៤ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Abdel Fattah Abdelrahman al-Burhan ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពនិងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសស៊ូដង់បានថ្លែងថា រដ្ឋាភិបាលស៊ូដង់សម្រេចចិត្តមិនចូលរួមការចរចាអំពីការឈប់បាញ់គ្នានៃការប៉ះទង្គិចប្រដាប់អាវុធនៅស៊ូតង់ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសឡើយ ។

    គួររំលឹកថា កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ កងកម្លាំងប្រដាប់អាវុធស៊ូដង់និងកងកម្លាំងផ្តល់ជំនួយរហ័សបានផ្ទុះការប៉ះទង្គិចដោយប្រដាប់អាវុធនៅរដ្ឋធានី Khartoum បន្ទាប់មក អណ្តាតភ្លើងសង្គ្រាមបានរាលដាលទៅដល់តំបន់ផ្សេងៗ ហើយបានអូសបន្លាយរហូតដល់បច្ចុប្បន្ននេះ ។ ការចរចាអំពីការឈប់បាញ់គ្នានៃការប៉ះទង្គិចប្រដាប់អាវុធនៅស៊ូតង់បានប្រារព្ធធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៣ ខែសីហានេះ ។ កងកម្លាំងផ្តល់ជំនួយរហ័សបានចាត់បញ្ជូនគណៈប្រតិភូទៅចូលរួមការចរចានេះ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធស៊ូដង់មិនបានចាត់បញ្ជូនតំណាងទេ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស