កាលពីថ្ងៃទី២៤ខែសីហាតាមម៉ោងក្នុងតំបន់ សាច់ញាតិរបស់ចំណាប់ខ្មាំងអ៊ីស្រាអែលបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា លក្ខខណ្ឌថ្មីដែលលើកឡើងដោយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានរារាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា ។
សាច់ញាតិរបស់ចំណាប់ខ្មាំងអ៊ីស្រាអែលបានថ្លែងថា ពួកគេយល់ឃើញថា ការចរចានៅក្រុងគែរប្រទេសអេហ្ស៊ីបប្រហែលជាឱកាសចុងក្រោយមួយលើកសម្រាប់ឈានដល់កិច្ចព្រមព្រៀង បើពុំនោះសោត ស្ថានការណ៍នឹងឡើងកម្តៅ ។
អំពីការដែលមានការផ្សាយដំណឹងនៅពេលថ្មីៗចុងក្រោយនេះឱ្យដឹងថា ភាគីអ៊ីស្រាអែលបានលើកឡើងសេចក្តីស្នើច្បាប់ថ្មីអំពីបញ្ហាបោះទ័ពប្រចាំការនៅរបៀង Philadelphi សាច់ញាតិរបស់ចំណាប់ខ្មាំងបានថ្លែងថា សេចក្តីស្នើច្បាប់ថ្មីដែលជំរុញដោយលោក Benjamin Netanyahu បានរារាំងដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា ៕