ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទប្រកាសព័ត៌មានអំពី《របាយការណ៍ស្តីពីការវិនិយោគនៅអាហ្វ្រិករបស់សហគ្រាសចិនឆ្នាំ២០២៤》និងជាកិច្ចប្រជុំសន្ទនាក្រុងប៉េកាំងអំពីការវិនិយោគនៅអាហ្វ្រិកបានរៀបចំធ្វើនៅក្រុងប៉េកាំង
2024-08-25 15:05:28cri
Share with:

មុនពេលបើកធ្វើកិច្ចប្រជុំកំពូលថ្មីនៃវេទិកាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក សន្និសីទប្រកាសព័ត៌មានអំពីរបាយការណ៍ស្តីពីការវិនិយោគនៅអាហ្វ្រិករបស់សហគ្រាសចិនឆ្នាំ២០២៤និងជាកិច្ចប្រជុំសន្ទនាក្រុងប៉េកាំងអំពីការវិនិយោគនៅអាហ្វ្រិកបានរៀបចំធ្វើដោយជោគជ័យនៅក្រុងប៉េកាំងកាលពីថ្ងៃទី២៣ខែសីហា ។

លោក Wang Xiaoyong អនុប្រធាននៃសភាពាណិជ្ជកម្មសង្គមស៊ីវិលរវាងចិននិងអាហ្វ្រិកបានថ្លែងសុន្ទរកថាថា សភាពាណិជ្ជកម្មចិននិងអាហ្វ្រិកនឹងក្តាប់ជាប់ការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកដែលជាកាលានុវត្តភាពប្រវត្តិសាស្ត្រថ្មីនេះ ផ្តល់សេវាកម្មប្រកបដោយគុណភាពកាន់តែខ្ពស់ដល់សហគ្រាសទាំងឡាយ ។ ព្រមពេលជាមួយគ្នានេះ សភាពាណិជ្ជកម្មចិននិងអាហ្វ្រិកក៏រីករាយរួមជាមួយសហគ្រាសអាហ្វ្រិកខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យថ្មីនៃការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក ដើម្បីរួមចំណែកថ្មីនិងទទួលបានសមិទ្ធផលថ្មីក្នុងការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់នៃការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក ។

កិច្ចប្រជុំកំពូលថ្មីនៃវេទិកាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកជិតនឹងបើកធ្វើនៅក្រុងប៉េកាំងនៅរដូវរំហើយ ។ មុនពេលបើកធ្វើកិច្ចប្រជុំកំពូលដ៏សំខាន់នេះ ការចេញផ្សាយរបាយការណ៍ស្តីពីការវិនិយោគនៅអាហ្វ្រិករបស់សហគ្រាសចិនឆ្នាំ២០២៤មិនត្រឹមតែនឹងមានអំណោយផលដល់ការជំរុញការធ្វើកិច្ចសហប្រតិបត្តិការនិងការវិនិយោគផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក ពោលគឺឈរលើមូលដ្ឋាននៃភាពជាក់ស្តែងនៃតំបន់អាហ្វ្រិក ជំរុញការអភិវឌ្ឍប្រកបដោយពិពិធកម្មនៃសេដ្ឋកិច្ចអាហ្វ្រិកនិងជំរុញការកសាងសមត្ថភាពអភិវឌ្ឍន៍របស់អាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងក៏នឹងបង្កើតវេទិកាផ្លាស់ប្តូរអន្តរជាតិមួយសម្រាប់ស្វែងយល់និងបង្ហាញពីសមិទ្ធផលនិងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសចិននិងអាហ្វ្រិកចំពោះទូទាំងពិភពលោកដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស