ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស
2024-08-24 14:13:58cri
Share with:

    នៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសតាមការណាត់ ។

    ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោក Xi Jinping បានលើកឡើងថា ប្រទេសចិនរីករាយធ្វើកិច្ចសន្ទនាដោយស្មើភាពជាមួយអង់គ្លេសដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក បង្កើនការយល់ដឹងនិងទំនុកចិត្តគ្នាទៅវិញទៅមក បង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ចបៃតងនិងបញ្ញាសិប្បនិម្មិតជាដើម ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីធ្វើឱ្យការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះក្លាយជាគោលដៅសំខាន់នៃទំនាក់ទំនងរវាងចិននិងអង់គ្លេស ។

    ជាការឆ្លើយតប លោក Keir Starmer បានថ្លែងថា ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការដែលមានភាពកាន់តែជិតស្និទ្ធរវាងអង់គ្លេសនិងចិនវាសមស្របនឹងផលប្រយោជន៍ដ៏វែងឆ្ងាយរបស់ភាគីទាំងពីរ ប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ អប់រំនិងថាមពលស្អាតជាដើមវាមានអំណោយផលដល់ការជំរុញការអភិវឌ្ឍរៀងៗខ្លួន ក៏ដូចជារួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកលដូចជា បម្រែបម្រួលអាកាសធាតុជាដើម ។ ភាគីអង់គ្លេសរីករាយរក្សាការប្រាស្រ័យទាក់ទងជាមួយភាគីចិនលើបញ្ហាអន្តរជាតិនិងតំបន់ដ៏ធំនិងសំខាន់ដើម្បីរួមចំណែកក្នុងការគាំពារសន្តិសុខនិងស្ថិរភាពពិភពលោក ។ ខ្ញុំសូមបញ្ជាក់ឡើងវិញថា គោលជំហររបស់អង់គ្លេសស្តីពីការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយក្នុងរយៈពេលយូរនឹងមិនកែប្រែទេ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស