ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណ:កមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដើម្បីពិគ្រោះពិភាក្សាអំពី«គោលនយោបាយនិងវិធានការមួយចំនួនស្តីពីការជំរុញថែមមួយកម្រិតទៀតនូវការអភិវឌ្ឍតំបន់ភាគខាងលិចប្រទេសចិនឱ្យបង្កើតជានិម្មាបនកម្មថ្មី»
2024-08-24 14:14:43cri
Share with:

    នៅថ្ងៃទី ២៣ ខែសីហា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដើម្បីពិគ្រោះពិភាក្សាអំពី«គោលនយោបាយនិងវិធានការមួយចំនួនស្តីពីការជំរុញថែមមួយកម្រិតទៀតនូវការអភិវឌ្ឍតំបន់ភាគខាងលិចប្រទេសចិនឱ្យបង្កើតជានិម្មាបនកម្មថ្មី» ។

    កិច្ចប្រជុំបានលើកឡើងថា ការអភិវឌ្ឍតំបន់ភាគខាងលិចជាសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏សំខាន់របស់មជ្ឈិមបក្សកុម្មុយនីស្តចិន យើងត្រូវក្តាប់ជាប់ដោយត្រឹមត្រូវនូវការកំណត់ទិសដៅនិងបេសកកម្មនៃការអភិវឌ្ឍតំបន់ភាគខាងលិចក្នុងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ត្រូវបន្តអនុវត្តឱ្យបានល្អនូវវិធានការនិងគោលនយោបាយមជ្ឈិមបក្សអំពីជំរុញការអភិវឌ្ឍតំបន់ភាគខាងលិច ផ្តោតលើការអភិរក្សជាទូទៅ បើកទូលាយជាទូទៅនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពន្លឿនការបង្កើតជានិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ។ យើងត្រូវធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ បញ្ចេញនិងអភិវឌ្ឍកម្លាំងផលិតកម្មសង្គមថែមមួយកម្រិតទៀត បំផុសនិងពង្រឹងកម្លាំងរស់រវើកនៃសង្គម ក៏ដូចជាអនុវត្តយ៉ាងប្រាកដប្រជានូវភារកិច្ចនិងការចាត់ចែងគ្រប់ផ្នែកដើម្បីចារទំព័រថ្មីនៃការអភិវឌ្ឍតំបន់ភាគខាងលិចប្រទេសចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស