ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-08-24 15:09:58cri
Share with:

-ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណ:កមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដើម្បីពិគ្រោះពិភាក្សាអំពី«គោលនយោបាយនិងវិធានការមួយចំនួនស្តីពីការជំរុញថែមមួយកម្រិតទៀតនូវការអភិវឌ្ឍតំបន់ភាគខាងលិចប្រទេសចិនឱ្យបង្កើតជានិម្មាបនកម្មថ្មី» ។

-លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស ។

-សេចក្តីត្រៀមប្រកាសអំពីការកាត់ក្តីចុងក្រោយរបស់សហភាពអឺរ៉ុបស្តីពីការស៊ើបអង្កេតចំពោះករណីប្រឆាំងឧបត្ថម្ភកធននៃរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិន បណ្តាលឱ្យកើតមានការព្រួយបារម្ភយ៉ាងទូលំទូលាយ ។

-ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងច្រកសមុទ្រគួរចាត់ប្រតិបត្តិការជាក់ស្តែង ដើម្បីប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្ករឿងនិងទង្វើប្រថុយប្រថានរបស់អាជ្ញាធរតៃវ៉ាន់របស់បុគ្គល វីលៀម ឡៃ ។

-ក្រសួងការបរទេសចិនឆ្លើយតបនឹងបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រថា ភាគីជប៉ុនកាន់តែមានតម្លាភាពនិងបើកចំហ កាន់តែមានអំណោយផលដល់ការបន្ធូរបន្ថយកង្វល់របស់សហគមន៍អន្តរជាតិ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស