ដើម្បីរំលឹកខួបលើកទី១២០ឆ្នាំនៃថ្ងៃកំណើតរបស់សមមិត្តDengXiaoping មជ្ឈដ្ឋានបោះពុម្ពផ្សាយបានដាក់ចេញសៀវភៅមួយចំនួនដែលមានចំណងជើងថា《កម្រងអត្ថបទរបស់លោកDengXiaoping(១៩២៥-១៩៤៩)》និង《រឿងរ៉ាវរបស់លោកDengXiaopingកាលពីក្មេង》ជាដើម។
សៀវភៅទាំងនេះបានបង្ហាញពីបុគ្គលិកលក្ខណៈដ៏ខ្ពង់ខ្ពស់របស់សមមិត្តDengXiaopingដែលមានឧត្តមគតិដ៏ធំធេងចំពោះរបបកុម្មុយនីស្តនិយមនិងមានជំនឿចិត្តយ៉ាងមុតមាំដែលមិនអាចកែប្រែបានចំពោះសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន បានបង្ហាញពីមនោសញ្ចេតនាដ៏អស្ចារ្យដែលស្រឡាញ់ប្រជាជន ភាពក្លាហានខាងនយោបាយដែលត្រួសត្រាយនិងច្នៃប្រឌិតដោយឥតឈប់ឈរ និងគំនិតជាយុទ្ធសាស្ត្រដ៏វែងឆ្ងាយរបស់លោក។សៀវភៅទាំងនេះមានសារសំខាន់ណាស់ចំពោះការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំង និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារភាពរុងរឿងនៃប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕