ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនថ្លែងថា ការចរចាអំពីការឈប់បាញ់គ្នានិងដំណោះស្រាយតាមវិធីនយោបាយទើបជាច្រកចេញពិតប្រាកដសម្រាប់ដោះស្រាយបញ្ហារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល
2024-08-23 14:46:30cri
Share with:

កាលពីថ្ងៃទី២២ខែសីហា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានគូសបញ្ជាក់នៅពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបើកចំហស្តីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលនៃក្រុមប្រឹក្សាសន្តិសុខថា ការដែលជឿថា អាចសម្រេចបាន ជ័យជម្នះទាំងស្រុងនៅតំបន់កាហ្សាតាមរយៈមធ្យោបាយយោធាវាបានត្រឹមតែបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់កាន់តែច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួសប៉ុណ្ណោះ តែមិនអាចបង្កលក្ខណសម្បត្តិសម្រាប់ការជួយសង្គ្រោះចំណាប់ខ្មាំងបាន ហើយក៏មិនអាចនាំមកនូវសន្តិភាពនិងភាពសុខសាន្តដល់អ៊ីស្រាអែលនិងក្នុងតំបន់ដែរ ។ ការចរចាអំពីការឈប់បាញ់គ្នានិងដំណោះស្រាយតាមវិធីនយោបាយទើបជាច្រកចេញដ៏ពិតប្រាកដសម្រាប់ដោះស្រាយបញ្ហា ។

លោក Fu Cong បានថ្លែងថា ភាគីចិនដាស់តឿនឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពយោធាទាំងអស់នៅតំបន់កាហ្សាភា្លម បញ្ឈប់ភ្លាមនូវទង្វើដែលរុញច្រានឱ្យស្ថានការណ៍ក្នុងតំបន់មានភាពកាន់តែតានតឹងក្នុងតំបន់ និងបញ្ឈប់ភា្លមនូវការបង្កឧបសគ្គរារាំងការសម្រេចបាននូវការឈប់បាញ់គ្នានៅតំបន់កាហ្សា ។ ភាគីចិនរីករាយរួមជាមួយសហគមន៍អន្តរជាតិ ធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់កាហ្សា បន្ធូរបន្ថយគ្រោះមហន្តរាយមនុស្សធម៌ អនុវត្តជាក់ស្តែងនូវ ដំណោះស្រាយរដ្ឋពីរនិងសម្រេចបាននូវសន្តិសុខនិងស្ថិរភាពយូរអង្វែងក្នុងពេលឆាប់ៗ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស