ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីស្តីទីនៃប្រទេសអាហ្វ្រិកខាងត្បូងថ្លែងថា៖រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងអាណត្តិថ្មីនឹងបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយមេត្រីភាពជាមួយប្រទេសចិន
2024-08-23 12:35:07cri
Share with:

    ពេលទទួលសារតាំងពីលោក Wu Peng ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅប្រទេសអាហ្វ្រិកខាងត្បូងនៅទីក្រុងប្រេតូរីយ៉ា រដ្ឋធានីនៃប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២២ ខែសីហា លោក Paul Mashatile ប្រធានាធិបតីស្តីទីនៃប្រទេសអាហ្វ្រិកខាងត្បូងបានលើកឡើងថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងអាណតិ្តថ្មីនឹងបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយមេត្រីភាពជាមួយប្រទេសចិន ហើយរីករាយពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាដើមដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការរីកចម្រើនកាន់តែធំ ។

    លោក Wu Peng បានថ្លែងថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសចិននិងអាហ្វ្រិកខាងត្បូងបានឈានចូល"យុគសម័យមាស" ។ ប្រទេសចិនរីករាយធ្វើការជាមួយអាហ្រ្វិកខាងត្បូងដើម្បីបង្កើនការសន្ទនា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ក៏ដូចជាពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកខាងត្បូងដែលប្រកបដោយកម្រិតខ្ពស់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស