វរសេនីយ៍ឯកកងទ័ពជើងទឹកចិនលោកLiXi អ្នកនាំពាក្យយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងថា នៅថ្ងៃទី២២ខែសីហា នាវាប្រដេញបំពាក់គ្រាប់មីស៊ីលរបស់អាមេរិកឈ្មោះ"Ralph Johnson”បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងធ្វើការឃោសនាបំប៉ោងជាសាធារណៈ។យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងកងកម្លាំងជើងសមុទ្រនិងអាកាស ដើម្បីតាមដានដោយប្រុងប្រយ័ត្នក្នុងដំណើរទាំងមូលនៃសកម្មភាពរបស់នាវាអាមេរិក ចំណាត់ការរបស់ភាគីចិនគឺស្របតាមផ្លូវច្បាប់និងបទប្បញ្ញត្តិ។ កងទ័ពនៃយុទ្ធភូមិភាគខាងកើតរក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ដើម្បីគាំពារយ៉ាងមុតមាំនូវសន្តិសុខនៃអធិបតេយ្យភាពជាតិ ក៏ដូចជាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ៕